1. ពពួកទេវតារបស់ព្រះជាម្ចាស់អើយចូរនាំគ្នាតម្កើងព្រះអម្ចាស់ចូរលើកតម្កើងសិរីរុងរឿងនិងតេជានុភាពរបស់ព្រះអម្ចាស់។
2. ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!។
3. ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងនៅពីលើផ្ទៃទឹកព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿងធ្វើឲ្យផ្គរលាន់ឮឡើង ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។
4. ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយឫទ្ធានុភាពព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង