ទំនុក‌តម្កើង 28:5-9 Khmer Standard Version (KHSV)

5. ដ្បិត​អ្នក​ទាំង​នោះ​មិន​យល់​អំពី​កិច្ចការរបស់​ព្រះ‌អម្ចាស់ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​នោះ​ទេ។សូម​ព្រះ‌អង្គ​រំលំ​ពួក​គេកុំ​ឲ្យ​ងើប​ឡើង​វិញ​បាន​ឡើយ!។

6. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ដែល​ខ្ញុំ​ស្រែក​អង្វរ។

7. ព្រះ‌អម្ចាស់​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​ខ្ញុំខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំងខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​បទ​ចម្រៀង!។

8. ព្រះ‌អម្ចាស់​ការពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ជា​កំពែង​សម្រាប់​សង្គ្រោះ​ស្ដេចដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក។

9. សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គសូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ព្រះ‌អង្គសូម​ទ្រង់​ធ្វើ​ជា​គង្វាលថែ‌រក្សា​ពួក​គេ​រហូត​ត​រៀង​ទៅ!។

ទំនុក‌តម្កើង 28