1. ឱព្រះអម្ចាស់អើយ!ទូលបង្គំស្រែកអង្វររកព្រះអង្គឱព្រះជាថ្មដានៃទូលបង្គំអើយសូមព្រះសណ្ដាប់សម្រែករបស់ទូលបង្គំផង!ប្រសិនបើព្រះអង្គនៅស្ងៀមមិនឆ្លើយនឹងទូលបង្គំទេនោះទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!
2. ពេលទូលបង្គំស្រែករកព្រះអង្គពេលទូលបង្គំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈ របស់ព្រះអង្គសូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំផង។
3. សូមកុំឲ្យទូលបង្គំត្រូវវិនាសបាត់ទៅដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិតដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃតែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។
4. សូមដាក់ទោសអ្នកទាំងនោះឲ្យសមតាមអំពើដែលគេប្រព្រឹត្តនិងល្បិចកិច្ចកលរបស់គេសូមដាក់ទោសគេសមនឹងស្នាដៃរបស់ខ្លួនសូមឲ្យគេទទួលផលសមនឹងទោសរបស់ខ្លួន
5. ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការរបស់ព្រះអម្ចាស់ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។សូមព្រះអង្គរំលំពួកគេកុំឲ្យងើបឡើងវិញបានឡើយ!។
6. សូមលើកតម្កើងព្រះអម្ចាស់!ដ្បិតទ្រង់ព្រះសណ្ដាប់ពាក្យដែលខ្ញុំស្រែកអង្វរ។
7. ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំខ្ញុំទុកចិត្តលើព្រះអង្គហើយព្រះអង្គជួយសង្គ្រោះខ្ញុំខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។
8. ព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គព្រះអង្គជាកំពែងសម្រាប់សង្គ្រោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក។