2. ពេលពួកអ្នកប្រព្រឹត្តអាក្រក់គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំនាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំអ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
3. ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។
4. ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯងគឺឲ្យបានស្នាក់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់អស់មួយជីវិតដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ
5. ដ្បិតនៅពេលខ្ញុំមានអាសន្នព្រះអង្គតែងឲ្យខ្ញុំជ្រកក្នុងជម្រករបស់ព្រះអង្គព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លាព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។
6. ព្រះអង្គលើកមុខខ្ញុំឡើងឲ្យខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកដោយអំណរខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់។
7. ឱព្រះអម្ចាស់អើយ!សូមទ្រង់ព្រះសណ្ដាប់ស្នូរសម្រែករបស់ទូលបង្គំសូមមេត្តាប្រណីសន្ដោសទូលបង្គំនិងឆ្លើយតបមកទូលបង្គំវិញផង!។
8. ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូលដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង»នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ!ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ!
9. សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំសូមកុំព្រះពិរោធហើយបណ្តេញអ្នកបម្រើរបស់ព្រះអង្គ!ព្រះអង្គបានសង្គ្រោះទូលបង្គំសូមកុំលះបង់ទូលបង្គំ!ឱព្រះសង្គ្រោះទូលបង្គំអើយសូមកុំបោះបង់ចោលទូលបង្គំឡើយ!។
10. ទោះបីឪពុកម្ដាយរបស់ទូលបង្គំបានបោះបង់ទូលបង្គំចោលក៏ដោយក៏ព្រះអម្ចាស់នៅតែទទួលទូលបង្គំជានិច្ច!។
11. ឱព្រះអម្ចាស់អើយ!សូមបង្រៀនទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គសូមណែនាំទូលបង្គំឲ្យដើរតាមផ្លូវត្រង់ព្រោះទូលបង្គំមានសត្រូវជាច្រើន។
12. សូមកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ទូលបង្គំឡើយដ្បិតមានសាក្សីក្លែងក្លាយមកនិយាយមួលបង្កាច់ទូលបង្គំអ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។
13. ខ្ញុំជឿជាក់ថានៅក្នុងលោកនេះខ្ញុំនឹងឃើញសុភមង្គលមកពីព្រះអម្ចាស់ជាមិនខាន!។
14. ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់!ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង!ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។