ទំនុក‌តម្កើង 27:10-14 Khmer Standard Version (KHSV)

10. ទោះ​បី​ឪពុក‌ម្ដាយ​របស់​ទូលបង្គំបាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយក៏​ព្រះ‌អម្ចាស់​នៅ​តែ​ទទួល​ទូលបង្គំ​ជា‌និច្ច!។

11. ឱ​ព្រះ‌អម្ចាស់​អើយ!សូម​បង្រៀន​ទូលបង្គំឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គសូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។

12. សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​ឡើយដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយមក​និយាយ​មួល​បង្កាច់​ទូលបង្គំអ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។

13. ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះ‌អម្ចាស់ជា​មិន​ខាន!។

14. ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់!ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង!ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ចុះ!។

ទំនុក‌តម្កើង 27