5. ទូលបង្គំមិនចូលចិត្តនៅរួមជាមួយពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ហើយទូលបង្គំមិនអង្គុយរួមជាមួយមនុស្សពាលទេ។
6. ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃទុកជាសញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅហ្មងហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ
7. ទាំងបន្លឺសំឡេងច្រៀងអរព្រះគុណព្រះអង្គនិងរៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ។
8. ឱព្រះអម្ចាស់អើយ!ទូលបង្គំចូលចិត្តស្នាក់នៅក្នុងព្រះដំណាក់របស់ព្រះអង្គណាស់គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿងរបស់ព្រះអង្គស្ថិតនៅ។
9. សូមកុំទុកឲ្យទូលបង្គំស្លាប់ជាមួយមនុស្សបាបឡើយហើយក៏កុំដកជីវិតទូលបង្គំរួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។
10. អ្នកទាំងនោះតែងប្រព្រឹត្តអំពើទុច្ចរិតគ្រប់ពេលវេលាហើយពួកគេក៏ចូលចិត្តស៊ីសំណូកដែរ!
11. រីឯទូលបង្គំវិញទូលបង្គំប្រព្រឹត្តតែអំពើទៀងត្រង់។សូមរំដោះទូលបង្គំសូមប្រណីសន្ដោសទូលបង្គំផង!។