1. ឱព្រះអម្ចាស់អើយសូមរកយុត្តិធម៌ឲ្យទូលបង្គំផងដ្បិតទូលបង្គំបានប្រព្រឹត្តយ៉ាងត្រឹមត្រូវ!ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ដោយឥតសង្ស័យឡើយ។
2. ឱព្រះអម្ចាស់អើយ សូមស្ទង់និងល្បងមើលចិត្តទូលបង្គំសូមពិនិត្យមើលជម្រៅចិត្តគំនិតទូលបង្គំចុះ។
3. ទូលបង្គំនឹកគិតពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គជានិច្ចហើយទូលបង្គំប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គ។
4. ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយទូលបង្គំក៏មិនសេពគប់ជាមួយមនុស្សមានពុតត្បុតដែរ។
5. ទូលបង្គំមិនចូលចិត្តនៅរួមជាមួយពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ហើយទូលបង្គំមិនអង្គុយរួមជាមួយមនុស្សពាលទេ។
6. ឱព្រះអម្ចាស់អើយ ទូលបង្គំលាងដៃទុកជាសញ្ញាបញ្ជាក់ថា ទូលបង្គំជាមនុស្សឥតសៅហ្មងហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ
7. ទាំងបន្លឺសំឡេងច្រៀងអរព្រះគុណព្រះអង្គនិងរៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ។
8. ឱព្រះអម្ចាស់អើយ!ទូលបង្គំចូលចិត្តស្នាក់នៅក្នុងព្រះដំណាក់របស់ព្រះអង្គណាស់គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿងរបស់ព្រះអង្គស្ថិតនៅ។
9. សូមកុំទុកឲ្យទូលបង្គំស្លាប់ជាមួយមនុស្សបាបឡើយហើយក៏កុំដកជីវិតទូលបង្គំរួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។