9. ព្រះអង្គនាំមនុស្សមានចិត្តសុភាពឲ្យដើរតាមមាគ៌ាដ៏សុចរិតព្រះអង្គបង្រៀនគេឲ្យស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ។
10. ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណានិងស្មោះត្រង់ទាំងស្រុងចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី*និងគោរពដំបូន្មានរបស់ព្រះអង្គ។
11. ឱព្រះអម្ចាស់អើយ!ទូលបង្គំមានកំហុសធ្ងន់ណាស់ដោយយល់ដល់ព្រះនាមព្រះអង្គសូមលើកលែងទោសឲ្យទូលបង្គំផង។
12. អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ព្រះអង្គនឹងបង្ហាញឲ្យអ្នកនោះស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។
13. គាត់នឹងមានសុភមង្គលជានិច្ចហើយពូជពង្សរបស់គាត់នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។
14. ព្រះអម្ចាស់តែងតែសម្តែងភក្ដីភាពចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រីរបស់ព្រះអង្គ។
15. ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់ជានិច្ចព្រោះមានតែព្រះអង្គប៉ុណ្ណោះដែលអាចរំដោះទូលបង្គំឲ្យរួចពីអន្ទាក់។
16. សូមទតមកទូលបង្គំហើយប្រណីសន្ដោសទូលបង្គំផង!ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
17. ទូលបង្គំលំបាកចិត្តពន់ពេកណាស់សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំទៅ។
18. សូមទតមកទុក្ខវេទនានិងការនឿយព្រួយរបស់ទូលបង្គំសូមអត់ទោសឲ្យទូលបង្គំបានរួចពីអំពើបាបទាំងប៉ុន្មានផង។
19. សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនប៉ុនណាហើយគេស្អប់ទូលបង្គំខ្លាំងយ៉ាងណា។
20. សូមការពារ និងរំដោះទូលបង្គំផង!សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឲ្យសោះដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ!។
21. ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ចសូមរក្សាជីវិតទូលបង្គំដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។