18. សូមទតមកទុក្ខវេទនានិងការនឿយព្រួយរបស់ទូលបង្គំសូមអត់ទោសឲ្យទូលបង្គំបានរួចពីអំពើបាបទាំងប៉ុន្មានផង។
19. សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនប៉ុនណាហើយគេស្អប់ទូលបង្គំខ្លាំងយ៉ាងណា។
20. សូមការពារ និងរំដោះទូលបង្គំផង!សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឲ្យសោះដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ!។
21. ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ចសូមរក្សាជីវិតទូលបង្គំដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។
22. ឱព្រះជាម្ចាស់អើយ!សូមរំដោះអ៊ីស្រាអែលឲ្យរួចពីទុក្ខវេទនាទាំងប៉ុន្មានផង!។