ទំនុក‌តម្កើង 25:11-17 Khmer Standard Version (KHSV)

11. ឱ​ព្រះ‌អម្ចាស់​អើយ!ទូលបង្គំ​មាន​កំហុស​ធ្ងន់​ណាស់ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គសូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង។

12. អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។

13. គាត់​នឹង​មាន​សុភមង្គល​ជា‌និច្ចហើយ​ពូជ‌ពង្ស​របស់​គាត់នឹង​បាន​គ្រប់‌គ្រង​ស្រុក​នេះ​ទុក​ជា​មត៌ក។

14. ព្រះ‌អម្ចាស់​តែងតែ​សម្តែង​ភក្ដី‌ភាពចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គហើយ​បង្រៀន​គេ​ឲ្យ​គោរព​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ។

15. ទូលបង្គំ​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់​ជា‌និច្ចព្រោះ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​អាច​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់។

16. សូម​ទត​មក​ទូលបង្គំហើយ​ប្រណី​សន្ដោស​ទូលបង្គំ​ផង!ដ្បិត​ទូលបង្គំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។

17. ទូលបង្គំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់សូម​ដក​ការ​តប់‌ប្រមល់​នេះចេញ​ពី​ចិត្ត​ទូលបង្គំ​ទៅ។

ទំនុក‌តម្កើង 25