1. ឱព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។
2. ឱព្រះនៃទូលបង្គំអើយទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយដូច្នេះ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខ!សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជំនះលើទូលបង្គំឡើយ!។
3. អស់អ្នកដែលសង្ឃឹមលើព្រះអង្គនឹងមិនត្រូវខកចិត្តទេគឺមានតែពួកអ្នកឆាប់ក្បត់ព្រះអង្គប៉ុណ្ណោះដែលត្រូវខកចិត្ត។
4. ឱព្រះអម្ចាស់អើយ! សូមណែនាំទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គសូមបង្រៀនទូលបង្គំអំពីផ្លូវរបស់ព្រះអង្គផង
5. សូមអប់រំទូលបង្គំឲ្យរស់នៅស្របតាមសេចក្ដីពិតរបស់ព្រះអង្គដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។
6. ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថាតាំងពីដើមរៀងមក ព្រះអង្គតែងតែសម្តែងព្រះហឫទ័យអាណិតអាសូរ និងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំជានិច្ច។
7. សូមបំភ្លេចអំពើបាប និងកំហុសដែលទូលបង្គំធ្លាប់ប្រព្រឹត្តកាលនៅពីក្មេងនោះទៅ!។ឱព្រះអម្ចាស់អើយ ទ្រង់តែងមានព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យសប្បុរសជានិច្ចសូមកុំបំភ្លេចទូលបង្គំឡើយ!។
8. ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសនិងទៀងត្រង់ហេតុនេះហើយបានជាព្រះអង្គបង្ហាញឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។
9. ព្រះអង្គនាំមនុស្សមានចិត្តសុភាពឲ្យដើរតាមមាគ៌ាដ៏សុចរិតព្រះអង្គបង្រៀនគេឲ្យស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ។
10. ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណានិងស្មោះត្រង់ទាំងស្រុងចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី*និងគោរពដំបូន្មានរបស់ព្រះអង្គ។
11. ឱព្រះអម្ចាស់អើយ!ទូលបង្គំមានកំហុសធ្ងន់ណាស់ដោយយល់ដល់ព្រះនាមព្រះអង្គសូមលើកលែងទោសឲ្យទូលបង្គំផង។