ទំនុក‌តម្កើង 24:3-10 Khmer Standard Version (KHSV)

3. តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?

4. មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវនិង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បានគឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។

5. ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះនឹង​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ដែរ។

6. គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។ - សម្រាក

7. ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​អើយចូរ​ចំហ​ឲ្យ​ធំដើម្បី​ឲ្យ​ព្រះ‌មហា‌ក្សត្រប្រកប​ដោយ​សិរី‌រុងរឿង​យាង​ចូល​មក!

8. តើ​ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយសិរី‌រុងរឿង​នេះ​ជា​នរណា?-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ ព្រះ‌អម្ចាស់​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ។

9. ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​អើយចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ព្រះ‌មហា‌ក្សត្រប្រកប​ដោយ​សិរី‌រុងរឿង​យាង​ចូល​មក!

10. តើ​ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយសិរី‌រុងរឿង​នេះ​ជា​នរណា?-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*គឺ​ព្រះ‌អង្គ​ហើយ​ដែល​ជា​ព្រះ‌មហា‌ក្សត្រប្រកប​ដោយ​សិរី‌រុងរឿង!។ - សម្រាក

ទំនុក‌តម្កើង 24