ទំនុក‌តម្កើង 24:1-6 Khmer Standard Version (KHSV)

1. ផែនដី និង​អ្វីៗ​សព្វ​សារ‌ពើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុងពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!

2. គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែនដីពី​លើ​សមុទ្រហើយ​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹងពី​លើ​ទន្លេ​នានា។

3. តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំរបស់​ព្រះ‌អម្ចាស់​បាន?តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?

4. មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវនិង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បានគឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំព្រះ​ក្លែង‌ក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។

5. ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះនឹង​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ដែរ។

6. គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។ - សម្រាក

ទំនុក‌តម្កើង 24