1. ព្រះអម្ចាស់ជាគង្វាលខ្ញុំខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។
2. ព្រះអង្គឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចីព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់នៅក្បែរមាត់ទឹក។
3. ព្រះអង្គប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិតដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។
4. ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្ដីស្លាប់ ក៏ដោយក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច។
5. ព្រះអង្គរៀបចំពិធីជប់លៀងឲ្យទូលបង្គំនៅមុខបច្ចាមិត្តរបស់ទូលបង្គំព្រះអង្គបានចាក់ប្រេងលើទូលបង្គំដើម្បីលើកកិត្តិយសទូលបង្គំហើយព្រះអង្គបានបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។