ទំនុក‌តម្កើង 22:8-19 Khmer Standard Version (KHSV)

8. គេ​ពោល​ថា “គាត់​ផ្ញើ​វាសនា​លើ​ព្រះ‌អម្ចាស់​ហើយឲ្យ​ព្រះ‌អង្គ​រំដោះ​គាត់​ទៅបើ​ព្រះ‌អង្គ​ស្រឡាញ់​គាត់ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​គាត់​ទៅ!”។

9. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​បាន​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មកហើយ​ព្រះ‌អង្គ​បាន​ផ្ញើ​ទូលបង្គំទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។

10. កាល​ពី​ទូលបង្គំ​កើត​មកព្រះ‌អង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូនព្រះ‌អង្គ​ជា​ព្រះ​របស់​ទូលបង្គំតាំង​តែ​ពី​មុន​ពេលដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។

11. ពេល​នេះ ទូលបង្គំ​មាន​ភ័យ​អាសន្នគ្មាន​នរណា​ជួយ​ទូលបង្គំ​ទេសូម​កុំ​គង់​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ។

12. សត្រូវ​របស់​ទូលបង្គំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធទូលបង្គំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បាពួក​គេ​នៅ​ជុំ‌វិញ​ទូលបង្គំដូច​គោ​បា​មក​ពី​ស្រុក​បាសាន។

13. ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូលបង្គំដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។

14. កម្លាំង​របស់​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅៗប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយឆ្អឹង​ទូលបង្គំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នាហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ទូលបង្គំរលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។

15. បំពង់​ក​របស់​ទូលបង្គំ​ស្ងួត​ដូច​ដី​បែក​ក្រហែងអណ្ដាត​ទូលបង្គំ​ស្អិត​ជាប់​នឹង​កន្លើតព្រះ‌អង្គ​បាន​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ក្នុង​ធូលី​ដី។

16. មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូលបង្គំជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ទូលបង្គំពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ទូលបង្គំ។

17. ទូលបង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ​ទាំង​ប៉ុន្មានរបស់​ទូលបង្គំ​បានហើយ​សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នាសម្លក់‌សម្លឹង​មើល​ទូលបង្គំ។

18. គេ​យក​សម្លៀក‌បំពាក់​ទូលបង្គំ​ទៅ​ចែក​គ្នានិង​នាំ​គ្នា​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ។

19. រីឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយសូម​កុំ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ!ព្រះ‌អង្គ​ជា​កម្លាំង​នៃ​ទូលបង្គំសូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់​ផង!។

ទំនុក‌តម្កើង 22