29. ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដីនាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គអស់អ្នកដែលកើតពីធូលីដីគឺមនុស្សលោកដែលតែងតែស្លាប់ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។
30. មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអង្គហើយគេនឹងថ្លែងអំពីព្រះអម្ចាស់ប្រាប់កូនចៅ។
31. គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមកតាមក្រោយ អំពីសេចក្ដីសុចរិតរបស់ព្រះអង្គគឺព្រះអម្ចាស់បានជួយរំដោះប្រជារាស្ត្ររបស់ព្រះអង្គ។