26. មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់អស់អ្នកដែលស្វែងរកព្រះអម្ចាស់នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
27. មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុកដាច់ស្រយាលនៃផែនដី នឹងនឹកឃើញព្រះអម្ចាស់ហើយនាំគ្នាបែរចិត្តមករកព្រះអង្គប្រជាជាតិទាំងមូលនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
28. ដ្បិតព្រះអម្ចាស់ជាព្រះមហាក្សត្រព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។
29. ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដីនាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គអស់អ្នកដែលកើតពីធូលីដីគឺមនុស្សលោកដែលតែងតែស្លាប់ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។
30. មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអង្គហើយគេនឹងថ្លែងអំពីព្រះអម្ចាស់ប្រាប់កូនចៅ។
31. គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមកតាមក្រោយ អំពីសេចក្ដីសុចរិតរបស់ព្រះអង្គគឺព្រះអម្ចាស់បានជួយរំដោះប្រជារាស្ត្ររបស់ព្រះអង្គ។