ទំនុក‌តម្កើង 22:1-10 Khmer Standard Version (KHSV)

1. ឱ​ព្រះ​នៃ​ទូលបង្គំឱ​ព្រះ​នៃ​ទូលបង្គំ​អើយ!ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោលទូលបង្គំ​ដូច្នេះ?ទូលបង្គំ​បាន​ស្រែក​អង្វរតែ​ពុំ​ឃើញ​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំ​សោះ​។

2. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ!ទូលបង្គំ​ស្រែក​ហៅ​រក​ព្រះ‌អង្គ​នៅ​ពេល​ថ្ងៃតែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​ទេនៅ​ពេល​យប់​ក៏​ទូលបង្គំ​ស្រែក​ដែរតែ​មិន​បាន​ធូរ​ស្បើយ​ឡើយ។

3. ប៉ុន្តែ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​គង់​នៅ​លើ​បល្ល័ង្កហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​តែង​នាំ​គ្នាសរសើរ​តម្កើង​ព្រះ‌អង្គ។

4. បុព្វ​បុរស​របស់​យើង​ខ្ញុំ​តែងតែ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គពួក​លោក​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ជា‌និច្ចហើយ​ព្រះ‌អង្គ​ក៏​បាន​រំដោះ​ពួក​លោក។

5. ពួក​លោក​បាន​ស្រែក​អង្វរ​រក​ព្រះ‌អង្គពួក​លោក​ក៏​បាន​រួច​ពី​ខ្មាំង​សត្រូវដោយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គពួក​លោក​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។

6. រីឯ​ទូលបង្គំ​វិញគេ​លែង​ចាត់​ទុក​ទូលបង្គំ​ថា​ជា​មនុស្ស​ទៀត​ហើយគឺ​គេ​ចាត់​ទុក​ជា​ជន្លេនមនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថហើយ​មាក់​ងាយ​ទូលបង្គំ។

7. អស់​អ្នក​ដែល​ឃើញ​ទូលបង្គំគេ​ចំអក​ឲ្យ​ទូលបង្គំ​គ្រប់ៗ​គ្នាគេ​ពេប‌ជ្រាយ​ដាក់​ទូលបង្គំព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ​ផង។

8. គេ​ពោល​ថា “គាត់​ផ្ញើ​វាសនា​លើ​ព្រះ‌អម្ចាស់​ហើយឲ្យ​ព្រះ‌អង្គ​រំដោះ​គាត់​ទៅបើ​ព្រះ‌អង្គ​ស្រឡាញ់​គាត់ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​គាត់​ទៅ!”។

9. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​បាន​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មកហើយ​ព្រះ‌អង្គ​បាន​ផ្ញើ​ទូលបង្គំទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។

10. កាល​ពី​ទូលបង្គំ​កើត​មកព្រះ‌អង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូនព្រះ‌អង្គ​ជា​ព្រះ​របស់​ទូលបង្គំតាំង​តែ​ពី​មុន​ពេលដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។

ទំនុក‌តម្កើង 22