6. ព្រះអង្គប្រទានឲ្យទ្រង់បានប្រកបដោយព្រះពរជានិច្ចដោយព្រះអង្គគង់នៅជាមួយនោះព្រះរាជាមានអំណរយ៉ាងបរិបូណ៌។
7. ព្រះរាជាពឹងផ្អែកលើព្រះអម្ចាស់ហើយដោយសារព្រះហឫទ័យសប្បុរសស្មោះត្រង់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតរាជ្យរបស់ព្រះរាជានឹងមិនត្រូវរលំសោះឡើយ។
8. ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ព្រះអង្គព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នកដែលស្អប់ព្រះអង្គ។
9. នៅថ្ងៃព្រះករុណាយាងមកដល់ទ្រង់នឹងកម្ទេចពួកគេដូចភ្លើងឆេះសុសសូមព្រះអម្ចាស់រំលាយពួកគេចោលដោយសារព្រះពិរោធរបស់ព្រះអង្គហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
10. ព្រះករុណានឹងលុបបំបាត់ពូជពង្សរបស់ពួកគេឲ្យបាត់អស់ពីផែនដីទ្រង់នឹងប្រហារពួកគេឲ្យផុតពូជ។
11. ពួកគេឃុបឃិតគ្នាធ្វើបាបព្រះករុណាតែពួកគេគ្មានកម្លាំងអាចសម្រេចតាមគម្រោងការរបស់ខ្លួនបានឡើយ
12. ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។
13. ឱព្រះអម្ចាស់អើយសូមតើនឡើងសម្តែងឫទ្ធិបារមី!យើងខ្ញុំសូមច្រៀង និងស្មូត្រលើកទំនុកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ!