ទំនុក‌តម្កើង 21:1-8 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​អើយព្រះ‌រាជា​មាន​អំណរ​ណាស់ព្រោះ​ព្រះ‌អង្គ​ប្រទាន​កម្លាំងព្រះ‌រាជា​មាន​អំណរ​រីក‌រាយ​ជា​ខ្លាំងព្រោះ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ជ័យ‌ជំនះ។

2. ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជាបាន​ទទួល​អ្វីៗ​ដែល​ទ្រង់​ប្រាថ្នា​ចង់​បានគឺ​ព្រះ‌អង្គ​ពុំ​បាន​បដិសេធ​ពាក្យ​ទូល‌អង្វររបស់​ព្រះ‌រាជា​ឡើយ។ - សម្រាក

3. ព្រះ‌អង្គ​បាន​យាង​មក​ជួប​ព្រះ‌រាជាទាំង​នាំ​យក​ព្រះ‌ពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផងព្រះ‌អង្គ​បាន​យក​មកុដ​មាស​សុទ្ធមក​បំពាក់​ព្រះ‌សិរសា​របស់​ព្រះ‌រាជា។

4. ពេល​ព្រះ‌រាជា​ទូល​សូម​ជីវិតព្រះ‌អង្គ​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិតនិង​មាន​ជន្មាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។

5. ដោយ​ព្រះ‌អង្គ​សង្គ្រោះព្រះ‌រាជា​បាន​ទទួល​សិរី‌រុងរឿង​យ៉ាង​ខ្លាំងព្រះ‌អង្គ​ប្រទាន​ឲ្យ​ទ្រង់​បាន​ថ្កុំ‌ថ្កើងឧត្ដុង្គ‌ឧត្ដម។

6. ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទ្រង់បាន​ប្រកប​ដោយ​ព្រះ‌ពរ​ជា‌និច្ចដោយ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយនោះ​ព្រះ‌រាជា​មាន​អំណរ​យ៉ាង​បរិបូណ៌។

7. ព្រះ‌រាជា​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ហើយ​ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរសស្មោះ​ត្រង់​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតរាជ្យ​របស់​ព្រះ‌រាជា​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។

8. ព្រះ‌ករុណា​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ព្រះ‌អង្គព្រះ‌អង្គ​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នកដែល​ស្អប់​ព្រះ‌អង្គ។

ទំនុក‌តម្កើង 21