1. ព្រះអម្ចាស់អើយព្រះរាជាមានអំណរណាស់ព្រោះព្រះអង្គប្រទានកម្លាំងព្រះរាជាមានអំណររីករាយជាខ្លាំងព្រោះព្រះអង្គប្រទានឲ្យមានជ័យជំនះ។
2. ព្រះអង្គប្រទានឲ្យព្រះរាជាបានទទួលអ្វីៗដែលទ្រង់ប្រាថ្នាចង់បានគឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វររបស់ព្រះរាជាឡើយ។ - សម្រាក
3. ព្រះអង្គបានយាងមកជួបព្រះរាជាទាំងនាំយកព្រះពរដ៏ប្រសើរមកជាមួយផងព្រះអង្គបានយកមកុដមាសសុទ្ធមកបំពាក់ព្រះសិរសារបស់ព្រះរាជា។
4. ពេលព្រះរាជាទូលសូមជីវិតព្រះអង្គប្រទានឲ្យស្ដេចមានជីវិតនិងមានជន្មាយុយឺនយូរជាអង្វែងតរៀងទៅ។
5. ដោយព្រះអង្គសង្គ្រោះព្រះរាជាបានទទួលសិរីរុងរឿងយ៉ាងខ្លាំងព្រះអង្គប្រទានឲ្យទ្រង់បានថ្កុំថ្កើងឧត្ដុង្គឧត្ដម។
6. ព្រះអង្គប្រទានឲ្យទ្រង់បានប្រកបដោយព្រះពរជានិច្ចដោយព្រះអង្គគង់នៅជាមួយនោះព្រះរាជាមានអំណរយ៉ាងបរិបូណ៌។
7. ព្រះរាជាពឹងផ្អែកលើព្រះអម្ចាស់ហើយដោយសារព្រះហឫទ័យសប្បុរសស្មោះត្រង់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតរាជ្យរបស់ព្រះរាជានឹងមិនត្រូវរលំសោះឡើយ។
8. ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ព្រះអង្គព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នកដែលស្អប់ព្រះអង្គ។
9. នៅថ្ងៃព្រះករុណាយាងមកដល់ទ្រង់នឹងកម្ទេចពួកគេដូចភ្លើងឆេះសុសសូមព្រះអម្ចាស់រំលាយពួកគេចោលដោយសារព្រះពិរោធរបស់ព្រះអង្គហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
10. ព្រះករុណានឹងលុបបំបាត់ពូជពង្សរបស់ពួកគេឲ្យបាត់អស់ពីផែនដីទ្រង់នឹងប្រហារពួកគេឲ្យផុតពូជ។
11. ពួកគេឃុបឃិតគ្នាធ្វើបាបព្រះករុណាតែពួកគេគ្មានកម្លាំងអាចសម្រេចតាមគម្រោងការរបស់ខ្លួនបានឡើយ