ទំនុក‌តម្កើង 20:6-9 Khmer Standard Version (KHSV)

6. ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​សង្គ្រោះព្រះ‌រាជា​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេកព្រះ‌អង្គ​ឆ្លើយ​តប​នឹង​ព្រះ‌រាជាពី​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខគឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ជ័យ‌ជំនះដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

7. អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចំបាំង​របស់​ខ្លួនអ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួនរីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​យើង។

8. អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាក់​ទ័ព​បរា‌ជ័យរីឯ​យើង​វិញយើង​នៅ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង​មាំ‌មួន។

9. ព្រះ‌អម្ចាស់​អើយសូម​សង្គ្រោះ​ព្រះ‌រាជា​ផង!ពេល​យើង​ខ្ញុំ​អង្វរ​រក​ព្រះ‌អង្គសូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!

ទំនុក‌តម្កើង 20