ទំនុក‌តម្កើង 20:1-6 Khmer Standard Version (KHSV)

1. សូម​ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ព្រះ‌រាជានៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្នសូម​ព្រះ‌នាម​ព្រះ​របស់​លោក​យ៉ាកុបការ‌ពារ​ព្រះ‌រាជា!។

2. សូម​ព្រះ‌អង្គ​ជួយ​ព្រះ‌រាជាពី​ព្រះ‌វិហារ​របស់​ព្រះ‌អង្គសូម​ព្រះ‌អង្គ​គាំទ្រ​ព្រះ‌រាជា​ពី​ភ្នំ​ស៊ីយ៉ូន!។

3. សូម​ឲ្យ​ព្រះ‌អង្គ​នឹក​ឃើញ​តង្វាយទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជាហើយ​សូម​ឲ្យ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យនឹង​យញ្ញ‌បូជា​ដែល​ស្ដេច​យក​មក​ថ្វាយ!។ - សម្រាក

4. សូម​ព្រះ‌អង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះ‌រាជាតាម​តែ​ទ្រង់​ប្រាថ្នា និង​ធ្វើ​ឲ្យ​គម្រោង‌ការរបស់​ព្រះ‌រាជា​បាន​សម្រេច​ទាំង​អស់!។

5. យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរព្រោះ​តែ​ស្ដេច​មាន​ជ័យ‌ជំនះយើង​នឹង​លើក​ទង់​ជ័យ​ឡើងក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់​របស់​យើង។សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មានដែល​ព្រះ‌រាជា​ទូល​សូម។

6. ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​សង្គ្រោះព្រះ‌រាជា​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេកព្រះ‌អង្គ​ឆ្លើយ​តប​នឹង​ព្រះ‌រាជាពី​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខគឺ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ជ័យ‌ជំនះដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

ទំនុក‌តម្កើង 20