1. សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះរាជានៅថ្ងៃដែលស្ដេចមានអាសន្នសូមព្រះនាមព្រះរបស់លោកយ៉ាកុបការពារព្រះរាជា!។
2. សូមព្រះអង្គជួយព្រះរាជាពីព្រះវិហាររបស់ព្រះអង្គសូមព្រះអង្គគាំទ្រព្រះរាជាពីភ្នំស៊ីយ៉ូន!។
3. សូមឲ្យព្រះអង្គនឹកឃើញតង្វាយទាំងប៉ុន្មានរបស់ព្រះរាជាហើយសូមឲ្យព្រះអង្គគាប់ព្រះហឫទ័យនឹងយញ្ញបូជាដែលស្ដេចយកមកថ្វាយ!។ - សម្រាក
4. សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជាតាមតែទ្រង់ប្រាថ្នា និងធ្វើឲ្យគម្រោងការរបស់ព្រះរាជាបានសម្រេចទាំងអស់!។
5. យើងនឹងស្រែកហ៊ោដោយអំណរព្រោះតែស្ដេចមានជ័យជំនះយើងនឹងលើកទង់ជ័យឡើងក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។សូមព្រះអម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មានដែលព្រះរាជាទូលសូម។