1. ហេតុអ្វីបានជាប្រជាជាតិទាំងឡាយនាំគ្នាបង្កើតកោលាហលហើយប្រជារាស្ត្រនានារអ៊ូរទាំដោយឥតខ្លឹមសារយ៉ាងនេះ?
2. ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរហើយពួកអ្នកដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គដោយពោលថា៖
3. «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ!»។
4. ប៉ុន្តែ ព្រះអម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។
5. ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេដោយព្រះពិរោធហើយធ្វើឲ្យពួកគេភ័យតក់ស្លុតដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គព្រះអង្គមានព្រះបន្ទូលថា៖
6. «គឺយើងនេះហើយដែលបានអភិសេកស្ដេចរបស់យើងឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូនជាភ្នំដ៏វិសុទ្ធរបស់យើង!»។