ទំនុក‌តម្កើង 2:1-4 Khmer Standard Version (KHSV)

1. ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយនាំ​គ្នា​បង្កើត​កោលា‌ហលហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?

2. ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នាប្រឆាំង​នឹង​ព្រះ‌អម្ចាស់ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះ‌មេស្ស៊ី​របស់​ព្រះ‌អង្គដោយ​ពោល​ថា៖

3. «ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះ‌អង្គហើយ​គ្រវែង​ច្រវាក់​របស់​ព្រះ‌អង្គ​ចេញ​ទៅ!»។

4. ប៉ុន្តែ ព្រះ‌អម្ចាស់​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរម‌សុខទ្រង់​អស់​សំណើច ទ្រង់​ចំអក​ឲ្យ​ពួក​គេ។

ទំនុក‌តម្កើង 2