2. ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀតយប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង
3. តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេហើយក៏មិនឮសូរស័ព្ទអ្វីដែរ។
4. ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វាត្រាច់ចរលើផែនដីទាំងមូលហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃជាកន្លែងដែលព្រះជាម្ចាស់បានដំឡើងពន្លាសម្រាប់ព្រះអាទិត្យ។
5. រីឯព្រះអាទិត្យក៏រះឡើងប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹមនិងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូបចេញមករត់ប្រណាំងដោយអរសប្បាយ។
6. ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាងឆ្ពោះទៅជើងមេឃម្ខាងទៀតគ្មាននរណាអាចបំបាំងកម្ដៅរបស់ព្រះអាទិត្យបានឡើយ។
7. ក្រឹត្យវិន័យ*របស់ព្រះអម្ចាស់ល្អឥតខ្ចោះធ្វើឲ្យមានកម្លាំងចិត្តឡើងវិញដំបូន្មានរបស់ព្រះអម្ចាស់គួរជាទីទុកចិត្តធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
8. ព្រះឱវាទរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវធ្វើឲ្យចិត្តមានអំណរសប្បាយបទបញ្ជារបស់ព្រះអម្ចាស់ ល្អត្រចះត្រចង់បំភ្លឺចិត្តគំនិតឲ្យបានយល់។
9. ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។វិន័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់
10. គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើនព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរចេញពីសំបុកទៅទៀត។
11. សេចក្ដីទាំងនេះបានបំភ្លឺទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គហើយដោយការប្រព្រឹត្តតាមទូលបង្គំបានទទួលផលយ៉ាងបរិបូណ៌។
12. គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្តដោយអចេតនានោះបានឡើយសូមលើកលែងទោសឲ្យទូលបង្គំនូវកំហុសណាដែលទូលបង្គំមើលមិនឃើញនោះផង។