47. ដ្បិតព្រះអង្គបានឲ្យទូលបង្គំមានជ័យជំនះលើខ្មាំងសត្រូវព្រះអង្គបានបង្ក្រាបប្រជាជននានាឲ្យមកចុះចូលនឹងទូលបង្គំ
48. ហើយព្រះអង្គបានប្រោសទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ជាងបច្ចាមិត្តរបស់ទូលបង្គំនិងរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សឃោរឃៅ។
49. ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានាឱព្រះអម្ចាស់អើយ!ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាមរបស់ព្រះអង្គ។
50. ព្រះអង្គបានធ្វើការអស្ចារ្យដើម្បីសង្គ្រោះស្ដេចដែលព្រះអង្គបានតែងតាំងព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកគឺចំពោះស្ដេចដាវីឌនិងពូជពង្សរៀងរហូតតទៅ។