1. ទ្រង់មានរាជឱង្ការថា៖ឱព្រះអម្ចាស់អើយទូលបង្គំស្រឡាញ់ព្រះអង្គព្រោះព្រះអង្គជាកម្លាំងរបស់ទូលបង្គំ!
2. ព្រះអម្ចាស់ជាថ្មដាការពារទូលបង្គំជាបន្ទាយដ៏រឹងមាំរបស់ទូលបង្គំជាព្រះដែលជួយរំដោះទូលបង្គំព្រះអង្គជាព្រះនៃទូលបង្គំជាថ្មដាសម្រាប់ទូលបង្គំពឹងជ្រក ព្រះអង្គជាខែលជាកម្លាំងដែលសង្គ្រោះទូលបង្គំនិងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
3. ពេលខ្ញុំស្រែករកព្រះអង្គព្រះអង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់!។
4. សេចក្ដីស្លាប់រួបរឹតខ្ញុំរីឯសេចក្ដីវិនាសអន្តរាយធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។
5. សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំដូចជាសំណាញ់ដែលគេបោះមកលើខ្ញុំ។
6. នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំពីក្នុងព្រះវិហាររបស់ព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
7. ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វាហើយកក្រើកដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
8. មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមកហើយក៏មានរងើកភ្លើងខ្ទាតចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
9. ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមកដោយមានពពកយ៉ាងក្រាស់នៅពីក្រោមព្រះបាទាផង។
10. ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមកព្រះអង្គគង់នៅលើវាយោដូចគង់នៅលើស្លាបបក្សី។