10. អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេមាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង
11. ពួកគេដេញតាមទូលបង្គំទាន់ហើយឡោមព័ទ្ធទូលបង្គំទៀតផងគេសម្លក់សម្លឹងមកទូលបង្គំបម្រុងនឹងប្រហារជីវិតទូលបង្គំ
12. ពួកគេប្រៀបបីដូចជាសត្វសិង្ហដែលរង់ចាំតែហែកស៊ីនិងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។
13. ឱព្រះអម្ចាស់អើយ សូមតើនឡើងសូមយាងទៅប្រឈមមុខនឹងពួកគេឲ្យពួកគេបរាជ័យ!សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ជនពាល។
14. ឱព្រះអម្ចាស់អើយ សូមដេញពួកគេចេញពីចំណោមមនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គសូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
15. ចំពោះទូលបង្គំវិញដោយទូលបង្គំប្រព្រឹត្តតាមសេចក្ដីសុចរិតទូលបង្គំនឹងបានឃើញព្រះភ័ក្ត្រព្រះអង្គពេលទូលបង្គំក្រោកពីដំណេកទូលបង្គំបានស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។