ទំនុក‌តម្កើង 17:10-14 Khmer Standard Version (KHSV)

10. អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ត្រា‌ប្រណី​ទេមាត់​គេ​ពោល​ចេញ​មក​នូវ​ពាក្យ​អួត​បំប៉ោង

11. ពួក​គេ​ដេញ​តាម​ទូលបង្គំ​ទាន់ហើយ​ឡោម‌ព័ទ្ធ​ទូលបង្គំ​ទៀត​ផងគេ​សម្លក់‌សម្លឹង​មក​ទូលបង្គំបម្រុង​នឹង​ប្រហារ​ជីវិត​ទូលបង្គំ

12. ពួក​គេ​ប្រៀប‌បី​ដូច​ជា​សត្វ​សិង្ហដែល​រង់‌ចាំ​តែ​ហែក​ស៊ីនិង​ដូច​ជា​សត្វ​សាហាវ ដែល​ពួន​ចាំ​ចាប់​រំពា។

13. ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើងសូម​យាង​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេឲ្យ​ពួក​គេ​បរា‌ជ័យ!សូម​យក​ព្រះ‌ខ័ន​របស់​ព្រះ‌អង្គ​មក​រំដោះទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ពាល។

14. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោមមនុស្ស​លោក ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គសូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេរង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។

ទំនុក‌តម្កើង 17