1. ឱព្រះអម្ចាស់អើយ!សូមទ្រង់ព្រះសណ្ដាប់សំណូមពរដ៏ត្រឹមត្រូវរបស់ទូលបង្គំសូមយកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ទូលបង្គំសូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។
2. សូមរកយុត្តិធម៌ឲ្យទូលបង្គំផងដ្បិតព្រះអង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗដែលត្រឹមត្រូវ។
3. ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់ព្រះអង្គបានល្បងចិត្តទូលបង្គំតែពុំឃើញមានបំណងអាក្រក់អ្វីទេទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ។
4. ទូលបង្គំយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះអង្គហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅដូចមនុស្សឯទៀតៗនោះឡើយ។
5. ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួនទូលបង្គំបោះជំហានតាមឥតលំអៀងទេ។
6. ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ!សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំសូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។
7. ព្រះអង្គតែងតែសង្គ្រោះអស់អ្នកដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេដូច្នេះ សូមសម្តែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។
8. សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែកសូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា