1. ហាលេលូយ៉ា!ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!ចូរច្រៀងសរសើរព្រះអង្គនៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ!
2. ចូរឲ្យជនជាតិអ៊ីស្រាអែលរីករាយនឹងព្រះអង្គដែលបានបង្កើតគេមកសូមឲ្យប្រជាជនក្រុងស៊ីយ៉ូនមានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន!
3. ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គដោយវាយក្រាប់ និងដេញពិណ!
4. ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គលើកកិត្តិយសមនុស្សទន់ទាបដោយសង្គ្រោះពួកគេ
5. ចូរឲ្យអស់អ្នកដែលជឿលើព្រះអង្គនាំគ្នាអរសប្បាយដ៏លើសលប់ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់សូម្បីតែនៅពេលយប់ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ!
6. សូមឲ្យគេសរសើរតម្កើងព្រះអង្គមិនដាច់ពីមាត់ហើយឲ្យគេកាន់ដាវមុខពីរនៅជាប់នឹងដៃជានិច្ច