3. ព្រះអាទិត្យ និងព្រះច័ន្ទអើយចូរសរសើរតម្កើងព្រះអង្គ!ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយចូរសរសើរតម្កើងព្រះអង្គ!
4. ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយចូរសរសើរតម្កើងព្រះអង្គ!ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយចូរសរសើរតម្កើងព្រះអង្គ!
5. ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើងព្រះនាមព្រះអម្ចាស់ដ្បិតពេលព្រះអង្គមានព្រះបន្ទូលនោះអ្វីៗទាំងអស់កើតមានឡើង។
6. ព្រះអង្គបានតាំងអ្វីៗទាំងអស់ឲ្យនៅស្ថិតស្ថេរជានិច្ចរហូតតទៅព្រះអង្គបានដាក់វិន័យមួយដែលមិនប្រែប្រួលឡើយ។
7. ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដីមហាសាគរ និងសត្វដ៏ធំៗនៅក្នុងសមុទ្រអើយចូរសរសើរតម្កើងព្រះអង្គ។
8. ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រមទាំងខ្យល់ព្យុះដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ
9. ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែនិងដើមគគីរទាំងប៉ុន្មានអើយចូរសរសើរតម្កើងព្រះអង្គ!
10. សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សីនិងសត្វលូនវារទាំងឡាយអើយចូរសរសើរតម្កើងព្រះអង្គ!
11. ស្ដេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រអ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅផែនដីចូរសរសើរតម្កើងព្រះអង្គ!
12. យុវជន និងយុវនារីមនុស្សចាស់ជរា និងកូនក្មេងចូរសរសើរតម្កើងព្រះអង្គ!
13. ចូរឲ្យទាំងអស់គ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះដែលឧត្ដមប្រសើរលើសគេព្រះអង្គសម្តែងភាពថ្កុំថ្កើងរុងរឿងពាសពេញលើផែនដី និងផ្ទៃមេឃ។