12. យុវជន និងយុវនារីមនុស្សចាស់ជរា និងកូនក្មេងចូរសរសើរតម្កើងព្រះអង្គ!
13. ចូរឲ្យទាំងអស់គ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះដែលឧត្ដមប្រសើរលើសគេព្រះអង្គសម្តែងភាពថ្កុំថ្កើងរុងរឿងពាសពេញលើផែនដី និងផ្ទៃមេឃ។
14. ព្រះអង្គប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គមានកម្លាំងឡើងវិញហើយធ្វើឲ្យអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គគឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូលដែលស្និទ្ធស្នាលនឹងព្រះអង្គ បានខ្ពស់មុខឡើង!ហាលេលូយ៉ា!