ទំនុក‌តម្កើង 147:4-17 Khmer Standard Version (KHSV)

4. ព្រះ‌អង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មានហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។

5. ព្រះ​របស់​យើង​ធំ​ឧត្ដុង្គ‌ឧត្ដមព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុតព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។

6. ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​ជន​ក្រីក្រតែ​ព្រះ‌អង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។

7. ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើងទាំង​ដេញ​ពិណ​កំដរ​ផង!

8. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃព្រះ‌អង្គ​រៀបចំ​ឲ្យ​មានភ្លៀង​ធ្លាក់​មក​លើ​ផែនដីព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ

9. ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈហើយ​ពេល​កូន​ក្អែក​យំព្រះ‌អង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។

10. ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេហើយ​ព្រះ‌អង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយរបស់​មនុស្ស​ដែរ

11. តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គគឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ។

12. ក្រុង​យេរូ‌សាឡឹម​អើយចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់!ក្រុង​ស៊ីយ៉ូន​អើយចូរ​សរសើរ​តម្កើង​ព្រះ​របស់​អ្នក!

13. ដ្បិត​ព្រះ‌អង្គ​ការពារនិង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ដល់​ប្រជា‌ជនដែល​រស់​នៅ​ក្នុង​ទីក្រុង។

14. ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទឹក​ដី​អ្នក​មាន​សន្តិ‌ភាពព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗយ៉ាង​បរិបូណ៌

15. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែនដីហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្សព្វ‌ផ្សាយទៅ​យ៉ាង​រហ័ស

16. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ទឹក​កក​ធ្លាក់​ចុះ​មក​ដូច​សំឡីព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សន្សើមត្រជាក់​ធ្លាក់​ចុះ​មក​យ៉ាង​សក្បុស

17. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗតើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​នេះ?

ទំនុក‌តម្កើង 147