11. តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គគឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
12. ក្រុងយេរូសាឡឹមអើយចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់!ក្រុងស៊ីយ៉ូនអើយចូរសរសើរតម្កើងព្រះរបស់អ្នក!
13. ដ្បិតព្រះអង្គការពារនិងពង្រឹងអ្នកឲ្យមានសន្តិសុខព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។
14. ព្រះអង្គប្រទានឲ្យទឹកដីអ្នកមានសន្តិភាពព្រះអង្គប្រទានឲ្យអ្នកមានស្រូវដ៏ល្អៗយ៉ាងបរិបូណ៌
15. ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដីហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស
16. ព្រះអង្គធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡីព្រះអង្គធ្វើឲ្យមានសន្សើមត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស
17. ព្រះអង្គធ្វើឲ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗតើនរណាអាចទ្រាំនឹងធាតុអាកាសត្រជាក់ដែលព្រះអង្គបានបង្កើតមកនេះ?
18. ពេលព្រះអង្គមានព្រះបន្ទូលនោះទឹកកក និងព្រឹលក៏រលាយទៅជាទឹកព្រះអង្គធ្វើឲ្យមានខ្យល់បក់មកហើយទឹកនោះក៏ហូរទៅ។
19. ព្រះអង្គសម្តែងឲ្យពូជពង្សរបស់លោកយ៉ាកុបស្គាល់ព្រះបន្ទូលរបស់ព្រះអង្គព្រះអង្គប្រទានច្បាប់និងវិន័យរបស់ព្រះអង្គឲ្យជនជាតិអ៊ីស្រាអែល។
20. ព្រះអង្គពុំបានប្រោសប្រទានដូច្នេះចំពោះប្រជាជាតិទាំងឡាយទេពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ហាលេលូយ៉ា!។