ទំនុក‌តម្កើង 147:1-8 Khmer Standard Version (KHSV)

1. ហាលេ‌លូយ៉ា!ស្មូត្រ​ទំនុក‌តម្កើងថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់សរសើរ​តម្កើង​ព្រះ‌អង្គជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

2. ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញព្រះ‌អង្គ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​ខ្ចាត់‌ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។

3. ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រាឲ្យ​បាន​ធូរ​ស្បើយ ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។

4. ព្រះ‌អង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មានហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។

5. ព្រះ​របស់​យើង​ធំ​ឧត្ដុង្គ‌ឧត្ដមព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុតព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។

6. ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​ជន​ក្រីក្រតែ​ព្រះ‌អង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។

7. ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើងទាំង​ដេញ​ពិណ​កំដរ​ផង!

8. ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃព្រះ‌អង្គ​រៀបចំ​ឲ្យ​មានភ្លៀង​ធ្លាក់​មក​លើ​ផែនដីព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ

ទំនុក‌តម្កើង 147