9. ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់សត្វលោកទាំងអស់ដែលព្រះអង្គបានបង្កើតមក។
10. ឱព្រះអម្ចាស់អើយ សត្វលោកដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាលើកតម្កើងព្រះអង្គហើយប្រជាជនរបស់ព្រះអង្គក៏នឹងនាំគ្នាសរសើរតម្កើងព្រះអង្គដែរ។
11. គេនឹងរៀបរាប់អំពីព្រះរាជ្យដ៏រុងរឿងរបស់ព្រះអង្គគេនឹងថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
12. ដើម្បីឲ្យមនុស្សទាំងអស់បានដឹងពីការអស្ចារ្យរបស់ព្រះអង្គនិងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាចនៃព្រះរាជ្យរបស់ព្រះអង្គ
13. ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ព្រះអង្គជាព្រះមហាក្សត្រអស់កល្បជាអង្វែងតរៀងទៅ។ ព្រះអម្ចាស់តែងគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ចហើយអ្វីៗដែលព្រះអង្គប្រព្រឹត្តសុទ្ធតែផុសចេញពីព្រះហឫទ័យសប្បុរស។
14. ព្រះអម្ចាស់ជួយគាំទ្រអស់អ្នកដែលជំពប់ដួលព្រះអង្គលើកអ្នកដែលអស់សង្ឃឹមឲ្យងើបឡើងវិញ។
15. ព្រះអម្ចាស់អើយ សត្វលោកទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដោយចិត្តសង្ឃឹមដ្បិតព្រះអង្គប្រទានអាហារឲ្យគេតាមពេលកំណត់។
16. ព្រះអង្គមានព្រះហឫទ័យទូលាយព្រះអង្គប្រទានឲ្យគេបានឆ្អែតតាមបំណងរបស់គេ។
17. ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការដោយព្រះហឫទ័យសុចរិតហើយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។
18. ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គគឺអស់អ្នកដែលអង្វរព្រះអង្គដោយសុទ្ធចិត្ត។