ទំនុក‌តម្កើង 145:15-21 Khmer Standard Version (KHSV)

15. ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ ដោយ​ចិត្ត​សង្ឃឹមដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេតាម​ពេល​កំណត់។

16. ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ទូលាយព្រះ‌អង្គ​ប្រទាន​ឲ្យ​គេបាន​ឆ្អែត​តាម​បំណង​របស់​គេ។

17. ព្រះ‌អម្ចាស់​ធ្វើ​គ្រប់​កិច្ចការដោយ​ព្រះ‌ហឫទ័យ​សុចរិតហើយ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាក្នុង​គ្រប់​កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ។

18. ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះ‌អង្គគឺ​អស់​អ្នក​ដែល​អង្វរ​ព្រះ‌អង្គ​ដោយ​សុទ្ធ​ចិត្ត។

19. ព្រះ‌អង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នារបស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែកទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។

20. ព្រះ‌អម្ចាស់​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គតែ​ព្រះ‌អង្គ​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។

21. ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើងព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គរហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

ទំនុក‌តម្កើង 145