13. ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ព្រះអង្គជាព្រះមហាក្សត្រអស់កល្បជាអង្វែងតរៀងទៅ។ ព្រះអម្ចាស់តែងគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ចហើយអ្វីៗដែលព្រះអង្គប្រព្រឹត្តសុទ្ធតែផុសចេញពីព្រះហឫទ័យសប្បុរស។
14. ព្រះអម្ចាស់ជួយគាំទ្រអស់អ្នកដែលជំពប់ដួលព្រះអង្គលើកអ្នកដែលអស់សង្ឃឹមឲ្យងើបឡើងវិញ។
15. ព្រះអម្ចាស់អើយ សត្វលោកទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដោយចិត្តសង្ឃឹមដ្បិតព្រះអង្គប្រទានអាហារឲ្យគេតាមពេលកំណត់។
16. ព្រះអង្គមានព្រះហឫទ័យទូលាយព្រះអង្គប្រទានឲ្យគេបានឆ្អែតតាមបំណងរបស់គេ។
17. ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការដោយព្រះហឫទ័យសុចរិតហើយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។
18. ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គគឺអស់អ្នកដែលអង្វរព្រះអង្គដោយសុទ្ធចិត្ត។
19. ព្រះអង្គសម្រេចតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គព្រះអង្គទ្រង់ព្រះសណ្ដាប់ឮសម្រែកទូលអង្វររបស់គេ ហើយសង្គ្រោះគេ។
20. ព្រះអម្ចាស់ការពារអស់អ្នកដែលស្រឡាញ់ព្រះអង្គតែព្រះអង្គបំផ្លាញមនុស្សអាក្រក់វិញ។
21. ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់សូមឲ្យសត្វលោកទាំងអស់លើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គរហូតដល់អស់កល្បជាអង្វែងតរៀងទៅ!