1. ឱព្រះនៃទូលបង្គំឱព្រះមហាក្សត្រនៃទូលបង្គំអើយទូលបង្គំសូមលើកតម្កើងព្រះអង្គ!ទូលបង្គំសូមសរសើរតម្កើងព្រះនាមរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
2. ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃទូលបង្គំកោតសរសើរព្រះនាមរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
3. ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ព្រះអង្គឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។
4. សូមឲ្យមនុស្សនៅគ្រប់ជំនាន់លើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គសូមឲ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ
5. ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គផង។ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ។
6. គេនឹងរៀបរាប់អំពីឫទ្ធានុភាពដ៏គួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គហើយទូលបង្គំក៏នឹងថ្លែងអំពីភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គដែរ។
7. គេនឹងរំឭកឡើងវិញនូវព្រះហឫទ័យសប្បុរសដ៏លើសលប់របស់ព្រះអង្គគេនឹងប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះអង្គដោយអំណរ។