ទំនុក‌តម្កើង 145:1-10 Khmer Standard Version (KHSV)

1. ឱ​ព្រះ​នៃ​ទូលបង្គំឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ!ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាមរបស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

2. ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃទូលបង្គំ​កោត​សរសើរ​ព្រះ‌នាមរបស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

3. ព្រះ‌អម្ចាស់​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែសរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។ព្រះ‌អង្គ​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។

4. សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គសូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យដែល​ព្រះ‌អង្គ​បាន​ធ្វើ

5. ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿងរបស់​ព្រះ‌អង្គ​ផង។ទូលបង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យរបស់​ព្រះ‌អង្គ។

6. គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធា‌នុភាពដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដមរបស់​ព្រះ‌អង្គ​ដែរ។

7. គេ​នឹង​រំឭក​ឡើង​វិញ​នូវ​ព្រះ‌ហឫទ័យ​សប្បុរសដ៏​លើស‌លប់​របស់​ព្រះ‌អង្គគេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​ដោយ​អំណរ។

8. ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យប្រណី‌សន្ដោស និង​អាណិត‌អាសូរព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ហើយ​ពោរ‌ពេញ​ទៅ​ដោយព្រះ‌ហឫទ័យ​មេត្តា‌ករុណា។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសចំពោះ​មនុស្ស​ទាំង​អស់ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរដល់​សត្វ​លោក​ទាំង​អស់ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

10. ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះ‌អង្គបាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អង្គហើយ​ប្រជា‌ជន​របស់​ព្រះ‌អង្គក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ។

ទំនុក‌តម្កើង 145