5. ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក!សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។
6. សូមព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរកំចាត់កំចាយខ្មាំងសត្រូវសូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។
7. សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំសូមស្រង់ទូលបង្គំឲ្យចេញផុតពីទឹកសមុទ្រសូមរំដោះទូលបង្គំឲ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផង។
8. ពួកគេមិនដែលនិយាយពាក្យពិតទេហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។
9. ឱព្រះជាម្ចាស់អើយទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គទូលបង្គំស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គដោយលេងឃឹមកំដរផង។
10. ព្រះអម្ចាស់សង្គ្រោះស្ដេចនានាព្រះអង្គរំដោះដាវីឌជាអ្នកបម្រើរបស់ព្រះអង្គឲ្យរួចពីការស្លាប់ដោយមុខដាវ។
11. សូមរំដោះទូលបង្គំឲ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផងពួកគេមិនដែលនិយាយពាក្យពិតទេហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។
12. សូមឲ្យកូនប្រុសៗរបស់យើងប្រៀបដូចជាកូនឈើ ដែលដុះឡើងយ៉ាងស្រស់បំព្រងសូមឲ្យកូនស្រីៗបស់យើងមានរូបឆោមស្អាតដូចរូបទេពអប្សរដ៏ល្អប្រណីត។
13. សូមឲ្យជង្រុករបស់យើងមានពោរពេញទៅដោយភោគផលសព្វបែបយ៉ាងសូមឲ្យហ្វូងចៀមនៅតាមវាលស្មៅរបស់យើងកើនចំនួនឡើងរាប់ពាន់រាប់ម៉ឺន។
14. សូមឲ្យហ្វូងគោរបស់យើងបានកើនចំនួនជាច្រើន គ្មានបាត់គ្មាននរណាលួចចាប់យកទៅឡើយហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ននៅតាមទីសាធារណៈរបស់យើងដែរ។
15. ប្រជាជាតិណាមានព្រះពរដូច្នេះប្រជាជាតិនោះមានសុភមង្គលហើយប្រជាជាតិណាគោរពព្រះអម្ចាស់ទុកជាព្រះរបស់ខ្លួនប្រជាជាតិនោះមានសុភមង្គលហើយ!