ទំនុក‌តម្កើង 144:4-12 Khmer Standard Version (KHSV)

4. មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះអាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោលដែល​តែងតែ​រសាត់​បាត់​ទៅ។

5. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្អៀង​ផ្ទៃ​មេឃរបស់​ព្រះ‌អង្គ ហើយ​យាង​ចុះ​មក!សូម​ពាល់​ភ្នំ ដើម្បី​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង។

6. សូម​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរកំចាត់‌កំចាយ​ខ្មាំង​សត្រូវសូម​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ​បំបាក់​ទ័ព​ពួក​គេ។

7. សូម​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រំដោះ​ទូលបង្គំសូម​ស្រង់​ទូលបង្គំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រសូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាចរបស់​ជន​បរទេស​ទាំង​នេះ​ផង។

8. ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេហើយ​ក៏​មិន​ដែល​គោរព​ពាក្យសម្បថ​របស់​ខ្លួន​ដែរ។

9. ឱ​ព្រះ‌ជាម្ចាស់​អើយទូលបង្គំ​សូម​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គទូលបង្គំ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គដោយ​លេង​ឃឹម​កំដរ​ផង។

10. ព្រះ‌អម្ចាស់​សង្គ្រោះ​ស្ដេច​នានាព្រះ‌អង្គ​រំដោះ​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។

11. សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាចរបស់​ជន​បរទេស​ទាំង​នេះ​ផងពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេហើយ​ក៏​មិន​ដែល​គោរព​ពាក្យសម្បថ​របស់​ខ្លួន​ដែរ។

12. សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង​ប្រៀប​ដូច​ជាកូន​ឈើ ដែល​ដុះ​ឡើង​យ៉ាង​ស្រស់​បំព្រងសូម​ឲ្យ​កូន​ស្រីៗ​បស់​យើង​មាន​រូប​ឆោម​ស្អាតដូច​រូប​ទេព‌អប្សរ​ដ៏​ល្អ​ប្រណីត។

ទំនុក‌តម្កើង 144