1. សូមលើកតម្កើងព្រះអម្ចាស់ដែលជាថ្មដារបស់ខ្ញុំព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។
2. ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជួយការពារខ្ញុំព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំព្រះអង្គរំដោះខ្ញុំព្រះអង្គជាខែលការពារខ្ញុំខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ចព្រះអង្គប្រគល់ប្រជាជាតិនានាមកក្រោមអំណាចរបស់ខ្ញុំ
3. ឱព្រះអម្ចាស់អើយ តើមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?តើមនុស្សលោកជាអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
4. មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះអាយុជីវិតរបស់គេប្រៀបបាននឹងស្រមោលដែលតែងតែរសាត់បាត់ទៅ។
5. ឱព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក!សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។
6. សូមព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរកំចាត់កំចាយខ្មាំងសត្រូវសូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។