8. សូមសម្តែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹមដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។សូមប្រោសប្រទានឲ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
9. ឱព្រះអម្ចាស់អើយសូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។
10. សូមបង្រៀនទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំសូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំទូលបង្គំឲ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
11. ឱព្រះអម្ចាស់អើយសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។សូមនាំទូលបង្គំចេញពីភាពអាសន្នដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ!
12. ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំសូមកម្ទេចខ្មាំងសត្រូវ និងបច្ចាមិត្តទាំងប៉ុន្មានរបស់ទូលបង្គំឲ្យវិនាសសូន្យទៅដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។