2. សូមកុំយកទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គទៅកាត់ក្ដីឡើយដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទេ។
3. ខ្មាំងសត្រូវតាមយាយីទូលបង្គំគេជាន់ឈ្លីជីវិតទូលបង្គំគេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹតដូចមនុស្សស្លាប់តាំងពីយូរមកហើយ។
4. ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។
5. ទូលបង្គំនឹកទៅដល់ជំនាន់ដើមទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើទូលបង្គំពិចារណាអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។
6. ទូលបង្គំលើកដៃអង្វរព្រះអង្គទូលបង្គំនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គប្រៀបដូចជាដីហួតហែង។ - សម្រាក
7. ឱព្រះអម្ចាស់អើយសូមឆ្លើយតបមកទូលបង្គំជាប្រញាប់ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ!សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
8. សូមសម្តែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹមដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។សូមប្រោសប្រទានឲ្យទូលបង្គំស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
9. ឱព្រះអម្ចាស់អើយសូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។
10. សូមបង្រៀនទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំសូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំទូលបង្គំឲ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។