1. ឱព្រះអម្ចាស់អើយសូមទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផងសូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទទូចអង្វររបស់ទូលបង្គំ!សូមឆ្លើយតបមកទូលបង្គំដោយព្រះហឫទ័យសុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
2. សូមកុំយកទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គទៅកាត់ក្ដីឡើយដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទេ។
3. ខ្មាំងសត្រូវតាមយាយីទូលបង្គំគេជាន់ឈ្លីជីវិតទូលបង្គំគេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹតដូចមនុស្សស្លាប់តាំងពីយូរមកហើយ។