5. បើមនុស្សសុចរិតវាយប្រដៅនិងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់ទូលបង្គំមិនប្រកែកទេព្រោះជាការល្អចំពោះទូលបង្គំប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋានតបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
6. សូមឲ្យចៅក្រមរបស់ពួកនោះត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្មហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដីដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។
7. ដីប្រេះចេញពីគ្នាយ៉ាងណាសូមឲ្យស្ថានមនុស្សស្លាប់បើកចំហលេបឆ្អឹងរបស់គេដែលនៅរាយប៉ាយគ្រប់ទីកន្លែងយ៉ាងនោះដែរ។
8. ឱព្រះជាអម្ចាស់អើយទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ចទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយសូមកុំបណ្តោយឲ្យទូលបង្គំបាត់បង់ជីវិត។
9. សូមការពារទូលបង្គំឲ្យរួចផុតពីអន្ទាក់ដែលគេដាក់ចាំចាប់ទូលបង្គំសូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងរណ្ដៅរបស់មនុស្សទុច្ចរិតឡើយ
10. តែសូមឲ្យពួកគេជាប់អន្ទាក់ដែលខ្លួនបានដាក់នោះវិញ!រីឯទូលបង្គំ ទូលបង្គំនឹងបានរួចខ្លួន។